ព្រះត្រៃបិដក ភាគ ១០

 [​៣៥១​]​ ​សម័យ​នោះ​ឯង​ ​អនាថបិណ្ឌិក​គហបតិ​ ​ជា​ប្តី​ប្អូនស្រី​របស់​រាជ​គហ​សេដ្ឋី​ ​គឺជា​ប្អូនថ្លៃ​រាជ​គហ​សេដ្ឋី​។​ ​គ្រានោះ​ ​អនាថបិណ្ឌិក​គហបតិ​ ​បាន​ទៅកាន់​ក្រុង​រាជគ្រឹះ​ ​ដោយ​កិច្ចការ​នីមួយ​។​
 ​[​៣៥២​]​ ​សម័យ​នោះ​ឯង​ ​រាជ​គហ​សេដ្ឋី​ ​និមន្ត​ព្រះសង្ឃ​ ​មាន​ព្រះពុទ្ធអង្គ​ ​ជា​ប្រធាន​ ​ដើម្បី​ភត្តកិច្ច​ក្នុង​ថ្ងៃស្អែក​។​ ​ឯ​រាជ​គហ​សេដ្ឋី​ ​ក៏បាន​បង្គាប់​ខ្ញុំប្រុស​ស្រី​ខ្លះ​ ​និង​ពួក​អ្នកធ្វើការ​ឈ្នួល​ខ្លះ​ថា​ ​នែ​នាយ​រាល់គ្នា​ ​បើ​ដូច្នោះ​ ​ចូរ​អ្នករាល់គ្នា​ក្រោម​ពីព្រលឹម​ ​ហើយ​ចំអិន​បបរ​ ​ចំអិន​បាយ​ ​ចាត់ចែង​សម្ល​ ​និង​តាក់តែង​សម្ល​ឧត្តរិ​ភង្គៈ​ ​(​ឲ្យ​ល្អ​)​។​
 [​៣៥៣​]​ ​លំដាប់នោះ​ ​អនាថបិណ្ឌិក​គហបតិ​ ​មាន​សេចក្តី​ត្រិះរិះ​ថា​ ​កាលពីដើម​ ​បើ​អញ​បាន​មកដល់​ហើយ​ ​គហបតិ​នេះ​ ​ក៏​រមែងតែ​បញ្ឈប់​កិច្ចការ​ទាំងពួង​ ​ហើយ​និយាយ​រាក់ទាក់​មក​នឹង​អញ​ ​ក៏​ឥឡូវ​គហបតិ​នេះ​ ​ជា​អ្នក​តោះតើយ​ ​(​បែរ​ទៅ​)​ ​បង្គាប់​ខ្ញុំប្រុស​ស្រី​ខ្លះ​ ​ពួក​អ្នកធ្វើការ​ឈ្នួល​ខ្លះ​ថា​ ​នែ​នាយ​រាល់គ្នា​ ​បើ​ដូច្នោះ​ ​ចូរ​អ្នករាល់គ្នា​ក្រោម​ពីព្រលឹម
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636799952049193978
ទៅកាន់ទំព័រ៖