ព្រះត្រៃបិដក ភាគ ១០
អនាថបិណ្ឌិកឆ្លើយថា នែអ្នក កុំចុះ ខ្ញុំមានវត្ថុសម្រាប់ចាយវាយ ធ្វើភត្ត ដើម្បីសង្ឃ មានព្រះពុទ្ធជាប្រធានហើយ។
[៣៦៤] ព្រះបាទពិម្ពិសារមាគធសេនិយរាជ ជ្រាបច្បាស់ថា ឮថា អនាថបិណ្ឌិកគហបតិ បាននិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក។ ឯព្រះបាទពិម្ពិសារមាគធសេនិយរាជ ទ្រង់មានបន្ទូលនេះ ទៅនឹងអនាថបិណ្ឌិកគហបតិថា ម្នាលគហបតិ ឮថា អ្នកបាននិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក តែអ្នកជាអាគន្តុកៈ នឹងធ្វើភត្តដើម្បីព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយវត្ថុសម្រាប់ចាយវាយឯណា យើងនឹងឲ្យនូវវត្ថុសម្រាប់ចាយវាយនោះដល់អ្នក។ អនាថបិណ្ឌិកគហបតិក្រាបទូលតបថា បពិត្រព្រះសម្មតិទេព ពុំបាច់ទេ ខ្ញុំព្រះអង្គ មានវត្ថុសម្រាប់ចាយវាយ ធ្វើភត្ត ដើម្បីព្រះសង្ឃ មានព្រះពុទ្ធជាប្រធានហើយ។
[៣៦៥] គ្រានោះ អនាថបិណ្ឌិកគហបតិ លុះកន្លងរាត្រីនោះទៅ ក៏ឲ្យជនតាក់តែងខាទនីយភោជនីយាហារដ៏ឧត្តម ក្នុងលំនៅរបស់រាជគហសេដ្ឋី ហើយឲ្យជន ក្រាបបង្គំទូលភត្តកាល ចំពោះព្រះមានបុណ្យថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តក៏សម្រេចហើយ។
ID: 636799955810099089
ទៅកាន់ទំព័រ៖