ព្រះត្រៃបិដក ភាគ ១០

 [​២​]​ ​(​បទ​មាតិកា​ទាំង៦​)​ ​គឺ​ ​បុគ្គល​ ​ជា​អធម្មវាទី​ ​(​អ្នកពោល​មិន​ត្រូវ​ធម៌​)​១​ ​ភិក្ខុ​ទាំងឡាយ​ច្រើន​(​១​)​ ​ជា​អធម្មវាទី១​ ​សង្ឃ​ជា​អធម្មវាទី១​ ​បុគ្គល​ជា​ធម្ម​វាទី​ ​(​អ្នកពោល​ត្រូវ​ធម៌​)​១​ ​ភិក្ខុ​ទាំងឡាយ​ច្រើន​ ​ជា​ធម្ម​វាទី១​ ​សង្ឃ​ជា​ធម្ម​វាទី១​។​
 [​៣​]​ ​បុគ្គល​ជា​អធម្មវាទី​ ​ញុំាង​បុគ្គល​ជា​ធម្ម​វាទី​ ​ឲ្យ​កត់សំគាល់​ ​ឲ្យ​ពិចារណា​ ​ឲ្យ​ពិនិត្យ​ ​ឲ្យ​ពិ​និ​ត្យ​រឿយ​ៗ​ ​ឲ្យ​ឃើញ​ ​ឲ្យ​ឃើ​ញរឿយៗ​ថា​ ​នេះ​ធម៌​ ​នេះ​វិន័យ​ ​នេះ​ពាក្យ​ប្រដៅ​របស់​ព្រះ​សាស្តា​ ​អ្នក​ចូរ​កាន់​យកពាក្យ​នេះ​ចុះ​ ​ចូរ​គាប់ចិត្ត​នឹង​ពាក្យ​នេះ​ចុះ​ ​ដូច្នេះ​ ​បើ​អធិករណ៍​នោះ​ ​រម្ងាប់​យ៉ាងនេះ​ ​ឈ្មោះថា​ ​រម្ងាប់​ដោយ​មិន​ត្រូវ​តាម​ធម៌​ ​ជា​សម្មុ​ខា​វិន័យ​ប្លម​ ​គឺ​គ្រាន់តែ​ប្រហែលគ្នា​ ​នឹង​សម្មុ​ខា​វិន័យ​។​ ​បុគ្គល​ជា​អធម្មវាទី​ ​ញុំាង​ភិក្ខុ​ទាំងឡាយ​ច្រើន​ ​ជា​ធម្ម​វាទី​ ​ឲ្យ​កត់សំគាល់​ ​ឲ្យ​ពិចារណា​ ​ឲ្យ​ពិនិត្យ​ ​ឲ្យ​ពិ​និ​ត្យ​រឿយ​ៗ​ ​ឲ្យ​ឃើញ​ ​ឲ្យ​ឃើ​ញរឿយៗ​ថា​ ​នេះ​ធម៌​ ​នេះ​វិន័យ​ ​នេះ​ពាក្យ​ប្រដៅ​ ​របស់​ព្រះ​សាស្តា​ ​អ្នក​ទាំងឡាយ​ ​ចូរ​កាន់​យកពាក្យ​នេះ​ចុះ​ ​ចូរ​ពេញចិត្ត​នឹង​ពាក្យ​នេះ​ចុះ​ ​ដូច្នេះ​ ​បើ​អធិករណ៍​នោះ​ ​រម្ងាប់​យ៉ាងនេះ​ ​ឈ្មោះថា​ ​រម្ងាប់​ដោយ​មិន​ត្រូវ​តាម​ធម៌​ ​គ្រាន់តែ​ប្រហែលគ្នា​ ​នឹង​សម្មុ​ខា​វិន័យ​។​ ​បុគ្គល​ជា​អធម្មវាទី​ ​
​(​១​)​ ​សំដៅយក​ភិក្ខុ២.៣រូប​ ​បើនឹង​ហៅថា​ ​គណៈ​វិញ​ ​ក៏បាន​ ​ចំណែក​ភិក្ខុ​តែមួយ​រូប​ ​បាលី​ហៅថា​ ​បុគ្គល​ ​តាំងពី៤រូប​ឡើង​ទៅ​ ​ហៅថា​សង្ឃ​។​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636799778936832517
ទៅកាន់ទំព័រ៖