ព្រះត្រៃបិដក ភាគ ១០

 [​៣៦៨​]​ ​សម័យ​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​ ​កំពុង​យកចិត្ត​ទុកដាក់​ធ្វើ​នវកម្ម​ ​គឺ​ការងារ​ថ្មី​ ​ក៏បាន​ផ្គត់ផ្គង់​ពួក​ភិក្ខុ​ ​ដែល​ជា​អ្នករ៉ាប់រង​នូវ​នវកម្ម​ ​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​ភេសជ្ជ​បរិក្ខារ​ ​ថ្នាំ​ជា​បច្ច័យ​សម្រាប់​អ្នក​ជម្ងឺ​ដោយ​គោរព​។​
 ​[​៣៦៩​]​ ​លំដាប់នោះ​ ​មាន​ជាង​ជុល​ ​ឬ​ដេរ​ម្នាក់​ ​ជា​អ្នក​កំសត់​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ពួក​មនុស្ស​ទាំងនេះ​ ​កំពុង​យកចិត្ត​ទុកដាក់​ធ្វើ​នវកម្ម​ព្រោះ​អំពើ​ណា​ ​អំពើ​នេះ​ ​មិនមែន​ជា​របស់ថោកទាប​ទេ​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​ធ្វើ​នវកម្ម​ដែរ​។​ ​ឯ​ជាង​ជុល​ ​ឬ​ដេរ​ជា​អ្នក​កំសត់​នោះ​ ​ជាន់​ដី​ ​បោះឥដ្ឋ​ ​ហើយ​ធ្វើ​ជញ្ជាំង​ដោយខ្លួនឯង​។​ ​ជាង​ជុល​នោះ​ ​មិន​ឈ្លាស​រៀប​ ​ជញ្ជាំង​វៀច​ ​ជញ្ជាំង​ក៏​រលំ​ទៅ​។​ ​ជាង​ជុល​កំសត់​នោះ​ ​ជាន់​ដីឥដ្ឋ​ ​ធ្វើ​ជញ្ជាំង​ដោយខ្លួនឯង​។​ ​អស់​វារៈ​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​អស់​វារៈ​ ​ជា​គំរប់​បីដង​ផង​។​ ​ជាង​ជុល​ ​មិន​ឈ្លាស​នោះ​ ​ធ្វើ​ជញ្ជាំង​វៀច​ ​ជញ្ជាំង​ក៏​រលំ​ទៅ​។​ ​លំដាប់នោះ​ ​ជាង​ជុល​កំសត់​នោះ​ ​ពោលទោស​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ជន​ទាំងឡាយ​ណា​ ​
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636799957579790310
ទៅកាន់ទំព័រ៖