ព្រះត្រៃបិដក ភាគ ១០

ទីនេះ​សម្រាប់​ពួក​យើង​ ​ដូច្នេះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​ដឹកនាំ​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឲ្យ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ក៏​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដូចម្តេច​ ​គួរ​នឹង​ទទួល​អាសនៈ​ប្រសើរ​(​១​)​ ​ទឹក​ប្រសើរ​(​២​)​ ​និង​ដុំ​បាយ​ប្រសើរ​(​៣​)​ ​បាន​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​កា្រប​បង្គំ​ទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ភិក្ខុ​ណា​ចេញ​អំពី​ខត្តិយ​ត្រកូល​មក​បួស​ ​ភិក្ខុ​នោះ​ ​ទើប​គួរ​ទទួល​អាសនៈ​ប្រសើរ​ ​ទឹក​ប្រសើរ​ ​និង​ដុំ​បាយ​ប្រសើរ​បាន​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​កា្រប​បង្គំ​ទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ភិក្ខុ​ណា​ចេញ​អំពី​ព្រាហ្មណ​ត្រកូល​មក​បួស​ ​ភិក្ខុ​នោះ​ ​ទើប​គួរ​ទទួល​អាសនៈ​ប្រសើរ​ ​ទឹក​ប្រសើរ​ ​និង​ដុំ​បាយ​ប្រសើរ​បាន​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​កា្រប​បង្គំ​ទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ភិក្ខុ​ណា​ចេញ​អំពី​គហបតិ​ត្រកូល​មក​បួស​ ​ភិក្ខុ​នោះ​ ​ទើប​គួរ​ទទួល​អាសនៈ​ប្រសើរ​ ​ទឹក​ប្រសើរ​ ​និង​ដុំ​បាយ​ប្រសើរ​បាន​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​កា្រប​បង្គំ​ទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ភិក្ខុ​ណា​ ​រៀន​គម្ពីរ​ព្រះ​សូត្រ​ ​ភិក្ខុ​នោះ​ ​ទើប​គួរ​ទទួល​អាសនៈ​ប្រសើរ​ ​ទឹក​ប្រសើរ​ ​និង​ដុំ​បាយ​ប្រសើរ​បាន​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​កា្រប​បង្គំ​ទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ភិក្ខុ​ណា​ ​ទ្រទ្រង់​វិន័យ​។​បេ​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ភិក្ខុ​ណា​ជា​ធម្មកថិក​ ​ភិក្ខុ​នោះ​ ​ទើប​គួរ​ទទួល​អាសនៈ​ប្រសើរ​ ​ទឹក​ប្រសើរ​ ​និង​ដុំ​បាយ​ប្រសើរ​បាន​។​ ​ពួក​ភិក្ខុ​ខ្លះ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សំដៅយក​អាសនៈ​សម្រាប់​ព្រះ​ថេរៈ​។​ ​(​២​)​ ​សំដៅយក​ទឹក​ទក្ខិណា​ទកៈ​។​ ​(​៣​)​ ​សំដៅយក​ដុំ​បាយ​សម្រាប់​សង្ឃត្ថេរ​។​
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 636799959208413462
ទៅកាន់ទំព័រ៖