ព្រះត្រៃបិដក ភាគ ១០

ស្វា​ ​និង​ដំរី​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ទទា​ថា​ ​ម្នាល​សម្លាញ់​ ​អ្នកជា​ធំ​ពី​កំណើត​ជាង​យើង​ ​យើង​នឹង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​អ្នក​ ​មួយទៀត​ ​យើង​នឹង​តាំងនៅ​ក្នុង​ឱវាទ​របស់​អ្នក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ទទា​ឲ្យ​ស្វា​ ​និង​ដំរី​កាន់សីល​ទាំង៥​ ​ហើយ​សមាទាន​ ​ប្រព្រឹត្ត​សីល​ទាំង៥​ ​ដោយខ្លួនឯង​។​ ​សត្វ​ទាំងឡាយ​នោះ​ ​គោរព​កោតក្រែង​ ​ប្រព្រឹត្ត​ស្មោះស្មើ​ ​ទៅវិញទៅមក​រកគ្នា​ ​លុះ​ទំ​លាយ​ខន្ធ​ ​ទៅកាន់​លោកខាងមុខ​ ​ក៏បាន​ទៅ​កើត​ក្នុង​សុគតិ​ ​គឺ​ឋានសួគ៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រហ្មចរិយ​ធម៌​នុ៎ះឯង​ ​ឈ្មោះ​តិ​ត្តិ​រិយ​ព្រហ្មចរិយៈ​។​
​[​៣៧៣​]​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ពួក​ជន​ដែល​ឈ្លាស​ក្នុង​ធម៌​ ​កោតក្រែង​ចាស់​ព្រឹទ្ធា​ចារ្យ​ ​រមែង​បាន​សេចក្តី​សរសើរ​ក្នុង​បច្ចុប្បន្ន​ផង​ ​បាន​សុគតិ​ក្នុង​បរលោក​ផង​។​

 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អម្បាល​ពួក​សត្វតិរច្ឆាន​ទាំងនោះ​ ​ម្តេច​ក៏​ចេះ​គោរព​ ​កោតក្រែង​ ​ប្រព្រឹត្ត​ស្មោះស្មើ​ ​ដល់គ្នា​នឹងគ្នា​ទៅ​បាន​ ​ចំណង់បើ​អ្នក​ទាំងឡាយ​បួស​ក្នុង​ធម្មវិន័យ​ ​ដែល​តថាគត​សំដែង​ហើយដោយ​ប្រពៃ​
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 636799960448024364
ទៅកាន់ទំព័រ៖