ព្រះត្រៃបិដក ភាគ ១០

យ៉ាងនេះ​ ​គួរណាស់តែ​គោរព​ ​កោតក្រែង​ ​ប្រព្រឹត្ត​ស្មោះស្មើ​ដល់គ្នា​នឹងគ្នា​ ​ដោយហេតុ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ធ្វើ​ហេតុ​នុ៎ះ​ឲ្យ​ល្អ​ ​ក្នុង​សាសនា​នេះ​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ការថ្វាយបង្គំ​ ​ការ​ក្រោក​ទទួល​ ​អញ្ជលិកម្ម​ ​សាមីចិកម្ម​ ​អាសនៈ​ប្រសើរ​ ​ទឹក​ប្រសើរ​ ​និង​ដុំ​បាយ​ប្រសើរ​ ​(​ដល់​ភិក្ខុ​)​ ​តាមលំដាប់​ចាស់​ខ្ចី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែថា​ ​វត្ថុជា​របស់​សង្ឃ​ ​ភិក្ខុ​មិន​ត្រូវ​ឃាត់ខាំង​តាមលំដាប់​ចាស់​ខ្ចី​ទេ​ ​ភិក្ខុ​ណា​ឃាត់ខាំង​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​៣៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​វន្ទិ​យ​បុគ្គល​ ​(​បុគ្គល​ដែល​ភិក្ខុ​មិន​ត្រូវ​សំពះ​)​ ​នេះ​ ​មាន១០ពួក​ ​គឺ​ ​ភិក្ខុ​ដែល​បាន​ឧបសម្បទា​មុន​ ​មិន​ត្រូវ​សំពះ​ភិក្ខុ​ ​ដែល​បាន​ឧបសម្បទា​ក្រោយ១​ ​មិន​ត្រូវ​សំពះ​អនុបសម្បន្ន១​ ​មិន​ត្រូវ​សំពះ​ភិក្ខុ​ចាស់​ ​ដែល​មាន​សំវាស​ផ្សេងគ្នា​ ​ជា​អធម្មវាទី១​ ​មិន​ត្រូវ​សំពះ​មាតុគ្រាម១​ ​មិន​ត្រូវ​សំពះ​មនុស្ស​ខ្ទើយ១​ ​មិន​ត្រូវ​សំពះ​ភិក្ខុ​ ​ដែល​កំពុង​នៅ​បរិវាស១​ ​មិន​ត្រូវ​សំពះ​ភិក្ខុ​ ​ដែល​គួរ​ទាញ​មកកាន់​មូលា​បត្តិ១​ ​មិន​ត្រូវ​សំពះ​ភិក្ខុ​ ​ដែល​គួរ​ដល់​មានត្ត១​ ​មិន​ត្រូវ​សំពះ​ភិក្ខុ​ ​ដែល​កំពុង​ប្រព្រឹត្ត​មានត្ត១​ ​មិន​ត្រូវ​សំពះ​ភិក្ខុ​ ​ដែល​គួរ​ដល់​អព្ភានកម្ម១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636799960781063412
ទៅកាន់ទំព័រ៖