ព្រះត្រៃបិដក ភាគ ១០
ទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបណ្តេញភិក្ខុឈឺទេ ភិក្ខុណាបណ្តេញ ត្រូវអាបត្តិទុក្កដ។
[៣៨៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ គិតគ្នាថា យើងទាំងឡាយជាអ្នកឈឺ ទុកជាអ្នកណា ក៏មិនគប្បីបណ្តេញ ឲ្យក្រោកចេញបាន ហើយក៏ដេកជាប់នៅនឹងដំណេកដ៏ប្រសើរ។បេ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យៗទីដំណេកដ៏សមគួរ ដល់ភិក្ខុឈឺបាន។
[៣៨៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ឃាត់អាសនៈដោយកលមាយាអាក្រក់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវហាមឃាត់អាសនៈ ដោយកលមាយាអាក្រក់ទេ
(១) ភិក្ខុណាហាមឃាត់ ត្រូវអាបត្តិទុក្កដ។
(១) ដោយកលមាយា អាងហេតុ ឬដោយពុតមាយា ដូចអាងដល់ជម្ងឺឈឺក្បាលជាដើម។
ID: 636799964996904545
ទៅកាន់ទំព័រ៖