ព្រះត្រៃបិដក ភាគ ១០

 ​[​២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវអាបត្តិ​ហើយ​។​ ​សង្ឃ​ក្តី​ ​ភិក្ខុ​ច្រើន​រូប​ក្តី​ ​បុគ្គល១រូប​ក្តី​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ចូរ​រលឹក​មើលចុះ​ ​លោក​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​។​ ​ភិក្ខុ​នោះ​ ​មិនមែន​ជា​ឆ្កួត​ ​តែ​ក្លែង​ធ្វើជា​ឆ្កួត​ ​និយាយ​ថា​ ​ខ្ញុំ​រមែង​ធ្វើ​យ៉ាងនេះ​ ​សូម្បី​លោក​ទាំងឡាយ​ ​ក៏​ធ្វើ​យ៉ាងនេះ​ដែរ​ ​អំពើ​នេះ​ ​សមគួរ​ដល់​ខ្ញុំ​ផង​ ​អំពើ​នេះ​ ​សមគួរ​ដល់​លោក​ទាំងឡាយ​ផង​។​ ​សង្ឃ​ក៏​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​ភិក្ខុ​នោះ​។​ ​ការ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​(​យ៉ាងនេះ​)​ ​ឈ្មោះថា​ ​មិន​ប្រកបដោយ​ធម៌​។​ ​ការ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដែល​មិន​ប្រកបដោយ​ធម៌​ ​មាន៣យ៉ាង​ ​ប៉ុណ្ណេះ​ឯង​។​
 ​[​២១​]​ ​ការ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដែល​ប្រកបដោយ​ធម៌​ ​មាន៣យ៉ាង​ ​(​នោះ​)​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​ភិក្ខុ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ប្រែប្រួល​។​ ​ភិក្ខុ​ឆ្កួត​នោះ​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​ ​ហើយក៏​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​ ​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​។​ ​សង្ឃ​ក្តី​ ​ភិក្ខុ​ច្រើន​រូប​ក្តី​ ​បុគ្គល១រូប​ក្តី​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ចូរ​រលឹក​មើលចុះ​ ​លោក​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​។​ ​ភិក្ខុ​ឆ្កួត​នោះ​ ​រលឹក​មិនឃើញ​សោះ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ជា​អ្នក​ត្រូវអាបត្តិ​ ​មាន​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636799788951135303
ទៅកាន់ទំព័រ៖