ព្រះត្រៃបិដក ភាគ ១០

ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​ ​ប្រមាណ៥០០រូប​ ​ព្រមទាំង​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ផង​ ​ម្នាល​អាវុសោ​ ​លោក​ទាំងឡាយ​ ​ចូរ​នាំគ្នា​រៀបចំ​ក្រាល​សេនាសនៈ​ទុក​ ​បម្រុង​ព្រះមានព្រះភាគ​ផង​ ​បម្រុង​ព្រះភិក្ខុ​សង្ឃ​ផង​ ​បម្រុង​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ផង​។​ ​ពួក​អស្ស​ជិ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​សេនាសនៈ​ ​ដែល​ជា​របស់​សង្ឃ​ ​មិន​មាន​ទេ​ ​(​ព្រោះ​)​ ​សេនាសនៈ​ទាំងអស់​ ​យើង​ចែក​គ្នា​អស់ហើយ​ ​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​ ​ស្តេច​មក​ល្អ​ហើយ​ ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​គង់​ក្នុង​វិហារ​ណា​ ​ក៏​នឹង​គង់​ក្នុង​វិហារ​នោះ​ទៅ​ ​ឯ​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​លាមក​ ​លុះអំណាច​នៃ​សេចក្តី​ប្រាថ្នា​លាមក​ ​យើង​រាល់គ្នា​ ​មិនបាន​រៀបចំ​ក្រាល​សេនាសនៈ​ឲ្យ​លោក​ទាំងនោះ​ទេ​។​ ​ភិក្ខុ​ទាំងនោះ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ទាំងឡាយ​ ​នំា​គ្នា​ចែក​សេនាសនៈ​របស់​សង្ឃ​ ​មែន​ឬ​។​ ​ពួក​អស្ស​ជិ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​យើង​ចែក​មែន​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​អស្ស​ជិ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ ​មិនសមបើ​មក​នាំគ្នា​ចែក​សេនាសនៈ​របស់​សង្ឃ​សោះ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 636799971200399364
ទៅកាន់ទំព័រ៖