ព្រះត្រៃបិដក ភាគ ១០

សាមណេរ​បេ​សកៈ​។​ ​ការ​សន្មតិ​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​សាមណេរ​បេ​សកៈ​ ​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ឆ្លើយ​មក​។​ ​សង្ឃ​បាន​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​សាមណេរ​បេ​សកៈ​ហើយ​ ​ការ​សន្មតិ​នេះ​ ​គួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​

​ចប់​ ​ភាណវារៈ​ ​ទី៣​
​ចប់​ ​សេនា​សន​ក្ខន្ធ​កៈ​ ​ទី៦​។​


ឧទ្ទាន​នៃ​សេនា​សន​ក្ខន្ធ​កៈ​នោះ​ ​(​ដូចតទៅ​នេះ​)​


​[​៤៤៦​]​ ​រឿង​ព្រះសម្មាសម្ពុទ្ធ​ប្រសើរ​ ​មិនទាន់​បាន​បញ្ញត្ត​វិហារ​ក្នុង​គ្រានោះ១​ ​រឿង​សាវ័ក​ព្រះ​ជិនស្រី​ ​ដើរចេញ​ទៅ​ ​នៅក្នុង​ទី​នោះ​ៗ១​ ​រឿង​សេដ្ឋី​គហបតិ​ ​បានឃើញ​ព្រះ​សាវ័ក​ទាំងនោះ​ ​ហើយ​ដំណាលរឿង​នេះ​ ​ប្រាប់ភិក្ខុ​ទាំងឡាយ​ថា​ ​
ថយ | ទំព័រទី ៣៦៦ | បន្ទាប់
ID: 636799979860804711
ទៅកាន់ទំព័រ៖