ព្រះត្រៃបិដក ភាគ ១០

ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ក្តី​ ​និ​យស្ស​កម្ម​ក្តី​ ​បព្វាជនីយ​កម្ម​ក្តី​ ​បដិ​សារ​ណី​យក​ម្ម​ក្តី​ ​ឧក្ខេ​បនី​យក​ម្ម​ក្តី​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដោយ​មិន​តាម​ពាក្យ​ប្តេជ្ញា​ទេ​ ​ភិក្ខុ​ណា​ធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ធ្វើតាម​ពាក្យ​ប្តេជ្ញា​ ​មិន​ប្រកបដោយ​ធម៌​ ​យ៉ាងនេះ​ ​ការ​ធ្វើតាម​ពាក្យ​ប្តេជ្ញា​ ​ប្រកបដោយ​ធម៌​ ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​ឯកា​រធ្វើ​តាម​ពាក្យ​ប្តេជ្ញា​ ​ដែល​មិន​ប្រកបដោយ​ធម៌​នោះ​ ​ដូចម្តេច​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សង្ឃ​ក្តី​ ​ភិក្ខុ​ច្រើន​រូប​ក្តី​ ​បុគ្គល១រូប​ក្តី​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​លោក​មាន​អាយុ​ ​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេតើ​។​ ​សង្ឃ​ក៏​ឲ្យ​ភិក្ខុ​នោះ​ធ្វើ​ ​(​វុ​ដ្ឋាន​វិធី​)​ ​ដោយ​អាបត្តិ​សង្ឃាទិសេស​។​ ​ការ​ធ្វើតាម​ពាក្យ​ប្តេជ្ញា​ ​(​យ៉ាងនេះ​)​ ​ឈ្មោះថា​ ​មិន​ប្រកបដោយ​ធម៌​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​សង្ឃ​ក្តី​ ​ភិក្ខុ​ច្រើន​រូប​ក្តី​ ​បុគ្គល១រូប​ក្តី​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ទេតើ​។​ ​សង្ឃ​ឲ្យ​ភិក្ខុ​នោះ​ធ្វើ​ ​(​ទេសនា​វិធី​)​ ​ដោយ​អាបត្តិ​ថុល្លច្ច័យ​។​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636799789960903058
ទៅកាន់ទំព័រ៖