ព្រះត្រៃបិដក ភាគ ១០

អាបត្តិ​ឡើង​ ​លុះ​លើក​អាបត្តិ​ឡើង​ហើយ​ ​ភិក្ខុ​ដែល​ឈ្លាស​ ​ប្រតិពល​ ​គប្បី​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ឧប​វាឡ​ភិក្ខុ​នេះ​ ​កាល​ត្រូវ​គេ​សាកសួរ​ ​ដោយ​អាបត្តិ​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ក៏​គេចកែ​សំដី​ ​ហើយ​បែរជា​ទទួលដឹង​ ​ទទួលដឹង​ហើយ​ ​បែរជា​គេចកែ​សំដី​វិញ​ ​បិទបាំង​ហេតុ​ដទៃ​ ​ដោយហេតុ​ដទៃ​ ​ពោល​សម្បជានមុសាវាទ​។​ ​បើ​ការ​ធ្វើ​ ​តស្ស​បា​បិយ​សិកា​កម្ម​ ​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​ធ្វើ​ ​តស្ស​បា​បិយ​សិកា​កម្ម​ ​ដល់​ឧប​វាឡ​ភិក្ខុ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ឧប​វាឡ​ភិក្ខុ​នេះ​ ​កាល​ត្រូវ​គេ​សាកសួរ​ ​ដោយ​អាបត្តិ​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ក៏​គេចកែ​សំដី​ ​ហើយ​បែរជា​ទទួលដឹង​ ​ទទួលដឹង​ហើយ​ ​បែរជា​គេចកែ​សំដី​វិញ​ ​បិទបាំង​ហេតុ​ដទៃ​ ​ដោយហេតុ​ដទៃ​ ​ពោល​សម្បជានមុសាវាទ​។​ ​សង្ឃ​ធ្វើ​ ​តស្ស​បា​បិយ​សិកា​កម្ម​ ​ដល់​ឧប​វាឡ​ភិក្ខុ​។​ ​ការ​ធ្វើ​ ​តស្ស​បា​បិយ​សិកា​កម្ម​ ​ដល់​ឧប​វាឡ​ភិក្ខុ​ ​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​សមគួរ​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636799792501578376
ទៅកាន់ទំព័រ៖