ព្រះត្រៃបិដក ភាគ ១០

ខ្ញុំ​សូម​ប្រកាស​សេចក្តី​នេះ​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​សូម​ប្រកាស​សេចក្តី​នេះ​ ​ជា​គំរប់​បីដង​ផង​។​បេ​។​ ​សង្ឃ​បាន​ធ្វើ​ ​តស្ស​បា​បិយ​សិកា​កម្ម​ ​ដល់​ឧប​វាឡ​ភិក្ខុ​ហើយ​ ​(​ការ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​នេះ​)​ ​សមគួរ​ ​ដល់​សង្ឃ​ហើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 [​៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​នេះ​ ​ប្រកបដោយ​ធម៌​ ​មាន៥យ៉ាង​ ​គឺ​ភិក្ខុ​នោះ​ ​(​មាន​កាយវាចា​)​ ​មិន​ស្អាត១​ ​ជា​អ្នក​មិន​មាន​សេចក្តី​អៀនខ្មាស១​ ​ជា​អ្នក​ប្រកបដោយ​ពាក្យ​គេ​តិះដៀល១​ ​សង្ឃ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​ ​ដល់​ភិក្ខុ​នោះ១​ ​សង្ឃ​ធ្វើ​ដោយ​សេចក្តី​ព្រមព្រៀង​គ្នា​ ​ត្រូវ​តាម​ធម៌១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​ ​ដែល​ប្រកបដោយ​ធម៌​ ​មាន៥យ៉ាង​ ​ប៉ុណ្ណេះ​ឯង​។​
 [​៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តស្ស​បា​បិយ​សិកា​កម្ម​ ​ជា​កម្ម​មិន​ត្រូវ​តាម​ធម៌​ផង​ ​ជា​កម្ម​មិន​ត្រូវ​តាម​វិន័យ​ផង​ ​ជា​កម្ម​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣​ ​គឺ​កម្ម​ដែល​សង្ឃ​ធ្វើ​កំបាំងមុខ១​ ​ធ្វើ​ដោយ​មិនបាន​សាកសួរ​ជាមុន១​ ​ធ្វើ​ដោយ​មិន​តាម​ប្តេជ្ញា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តស្ស​បា​បិយ​សិកា​កម្ម​ ​ជា​កម្ម​មិន​ត្រូវ​តាម​ធម៌​ផង​ ​ជា​កម្ម​មិន​ត្រូវ​តាម​វិន័យ​ផង​ ​ជា​កម្ម​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ​ទាំង៣​ ​នេះឯង​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636799792843787950
ទៅកាន់ទំព័រ៖