ព្រះត្រៃបិដក ភាគ ១០
។បេ។ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មមិនត្រូវតាមធម៌ផង ជាកម្មមិនត្រូវតាមវិន័យផង ជាកម្មរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលសង្ឃមិនលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មមិនត្រូវតាមធម៌ផង ជាកម្មមិនត្រូវតាមវិន័យផង ជាកម្មរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គទាំង៣ នេះឯង។
[៣៣] ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលសង្ឃធ្វើក្នុងទីចំពោះមុខ១ ធ្វើដោយបានសាកសួរជាមុន១ ធ្វើតាមប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មរម្ងាប់ដោយល្អផង ប្រកបដោយអង្គទាំង៣ នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលសង្ឃលើកអាបត្តិឡើង ហើយទើបធ្វើ១ ធ្វើត្រូវតាមធម៌១ ធ្វើដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ
ID: 636799793172366743
ទៅកាន់ទំព័រ៖