ព្រះត្រៃបិដក ភាគ ១០
[៣៦] ម្នាលភិក្ខុទាំងឡាយ។បេ។ អង្គ៣ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គទាំង៣នេះឯង។
[៣៧] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ ៣ពួក គឺ ភិក្ខុអ្នកធ្វើការបង្កហេតុ ធ្វើជម្លោះ ធ្វើសេចក្តីទាស់ទែង បង្កតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃពួក១ ភិក្ខុល្ងង់ មិនឈ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិពួក១ ភិក្ខុនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុទាំង៣ពួកនេះឯង។
[៣៨] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ ៣ពួកដទៃទៀត គឺភិក្ខុមានសីលវិបត្តិ
ID: 636799794118280846
ទៅកាន់ទំព័រ៖