ព្រះត្រៃបិដក ភាគ ១០
ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ គ្រាន់តែប្រហែលគ្នា នឹងសម្មុខាវិន័យ។ សង្ឃ ជាអធម្មវាទី ញុំាងបុគ្គលជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ គ្រាន់តែប្រហែលគ្នា នឹងសម្មុខាវិន័យ។ សង្ឃ ជាអធម្មវាទី ញុំាងភិក្ខុច្រើន ជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកទាំងឡាយ ចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ គ្រាន់តែប្រហែលគ្នា នឹងសម្មុខាវិន័យ។ សង្ឃ ជាអធម្មវាទី ញុំាងសង្ឃ ជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ
ID: 636799779408659504
ទៅកាន់ទំព័រ៖