ព្រះត្រៃបិដក ភាគ ១០
[៤១] សម័យនោះឯង ពួកភិក្ខុនាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន។ គ្រានោះ ភិក្ខុទាំងនោះ មានសេចក្តីបរិវិតក្ក យ៉ាងនេះថា ពួកយើង នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន ប្រសិនបើពួកយើង នឹងញុំាងគ្នានិងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ) តើពួកយើងគប្បីប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។
[៤២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុក្នុងទីនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកយើង នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាម
ID: 636799794739686389
ទៅកាន់ទំព័រ៖