ព្រះត្រៃបិដក ភាគ ១០

 [​៧៦​]​ ​(​សំដែង​អំពី​)​ ​កិ​ច្ចា​ធិ​ករណ៍​ ​ជាកុសល​ ​ជាអកុសល​ ​ជា​អព្យាកតៈ​។​ ​កិ​ច្ចា​ធិ​ករណ៍​ ​ជាកុសល​ ​ក៏​មាន​ ​ជាអកុសល​ក៏​មាន​ ​ជា​អព្យាកតៈ​ក៏​មាន​។​
 [​៧៧​]​ ​បណ្តា​កិ​ច្ចា​ធិ​ករណ៍​ ​ទាំង៣នេះ​ ​កិ​ច្ចា​ធិ​ករណ៍​ ​ជាអកុសល​ ​តើ​ដូចម្តេច​។​ ​សង្ឃ​មានចិត្ត​ ​ជាអកុសល​ ​ធ្វើ​កម្ម​ណា​ ​គឺ​អបលោកនកម្ម​ ​ញត្តិកម្ម​ ​ញត្តិទុតិយកម្ម​ ​ញត្តិ​ចតុត្ថកម្ម​ ​កម្ម​នេះ​ ​តថាគត​ ​ហៅថា​ ​កិ​ច្ចា​ធិ​ករណ៍​ ​ជាអកុសល​។​
 ​[​៧៨​]​ ​បណ្តា​កិ​ច្ចា​ធិ​ករណ៍​ ​ទាំង៣នេះ​ ​កិ​ច្ចា​ធិ​ករណ៍​ ​ជាកុសល​ ​តើ​ដូចម្តេច​។​ ​សង្ឃ​មានចិត្ត​ ​ជាកុសល​ ​ធ្វើ​កម្ម​ណា​ ​គឺ​អបលោកនកម្ម​ ​ញត្តិកម្ម​ ​ញត្តិទុតិយកម្ម​ ​ញត្តិ​ចតុត្ថកម្ម​ ​កម្ម​នេះ​ ​តថាគត​ ​ហៅថា​ ​កិ​ច្ចា​ធិ​ករណ៍​ ​ជាកុសល​។​
 [​៧៩​]​ ​បណ្តា​កិ​ច្ចា​ធិ​ករណ៍​ ​ទាំង៣នេះ​ ​កិ​ច្ចា​ធិ​ករណ៍​ ​ជា​អព្យាកតៈ​ ​តើ​ដូចម្តេច​។​ ​សង្ឃ​មានចិត្ត​ ​ជា​អព្យាកតៈ​ ​ធ្វើ​កម្ម​ណា​ ​គឺ​អបលោកនកម្ម​ ​ញត្តិកម្ម​ ​ញត្តិទុតិយកម្ម​ ​ញត្តិ​ចតុត្ថកម្ម​ ​កម្ម​នេះ​ ​តថាគត​ ​ហៅថា​ ​កិ​ច្ចា​ធិ​ករណ៍​ ​ជា​អព្យាកតៈ​។​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636799804854884945
ទៅកាន់ទំព័រ៖