ព្រះត្រៃបិដក ភាគ ១០

 [​៨៥​]​ ​បណ្តា​អធិករណ៍​ទាំងនោះ​ ​អាបត្តិ​ ​ដែល​ចាត់ជា​អាប​ត្តា​ធិ​ករណ៍​ ​តើ​ដូចម្តេច​។​ ​អាបត្តិ​ទាំង៥កង​ ​ក៏​ចាត់ជា​អាប​ត្តា​ធិ​ករណ៍​ ​អាបត្តិ​ទាំង៧កង​ ​ក៏​ចាត់ជា​អាប​ត្តា​ធិ​ករណ៍​ ​នេះ​ហៅថា​ ​អាបត្តិ​ ​ដែល​ចាត់ជា​អាប​ត្តា​ធិ​ករណ៍​។​ ​បណ្តា​អធិករណ៍​ទាំងនោះ​ ​អាបត្តិ​ដែល​មិន​ចាត់ជា​អធិករណ៍​ ​តើ​ដូចម្តេច​។​ ​សោតាបត្តិ​ ​និង​សមាបត្តិ​ ​នេះ​ហៅថា​ ​អាបត្តិ​ ​តែ​មិន​ចាត់ជា​អធិករណ៍​។​ ​បណ្តា​អធិករណ៍​ទាំងនោះ​ ​អធិករណ៍​ ​ដែល​មិន​ចាត់ជា​អាបត្តិ​ ​តើ​ដូចម្តេច​។​ ​កិ​ច្ចា​ធិ​ករណ៍១​ ​វិវាទាធិករណ៍១​ ​អនុ​វា​ទា​ធិ​ករណ៍១​ ​នេះ​ហៅថា​ ​អធិករណ៍​ ​មិនមែន​ជា​អាបត្តិ​។​ ​បណ្តា​អធិករណ៍​ទាំងនោះ​ ​អធិករណ៍​ ​ដែល​ចាត់ជា​អធិករណ៍​ផង​ ​ជា​អាបត្តិ​ផង​ ​តើ​ដូចម្តេច​។​ ​អាប​ត្តា​ធិ​ករណ៍​ ​ចាត់ជា​អធិករណ៍​ផង​ ​ជា​អាបត្តិ​ផង​។​
 [​៨៦​]​ ​(​សំដែង​អំពី​)​ ​កិច្ច​ចាត់ជា​កិ​ច្ចា​ធិ​ករណ៍​ ​កិច្ច​មិនមែន​ជា​អធិករណ៍​ ​អធិករណ៍​ ​មិនមែន​ជា​កិច្ច​ ​ជា​អធិករណ៍​ផង​ ​កិច្ច​ផង​។​ ​កិច្ច​ ​ចាត់ជា​កិ​ច្ចា​ធិ​ករណ៍​ក៏​មាន​ ​កិច្ច​ ​មិនមែន​ជា​អធិករណ៍​ក៏​មាន​ ​អធិករណ៍​ ​មិនមែន​ជា​កិច្ច​ក៏​មាន​ ​ជា​អធិករណ៍​ផង​ ​កិច្ច​ផង​ក៏​មាន​។​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636799806121147371
ទៅកាន់ទំព័រ៖