ព្រះត្រៃបិដក ភាគ ១០

អធិករណ៍​នេះ​ ​ឲ្យ​លោក​មាន​អាយុ​ទាំងឡាយ​ ​បើ​លោក​មាន​អាយុ​ទាំងឡាយ​ ​មិន​អាច​នឹង​រម្ងាប់​អធិករណ៍​នេះ​ ​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​សាស្តា​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ក្តី​ ​ៗ​ ​អធិករណ៍​នោះ​ ​ក៏​មុខ​ជា​នឹង​មិន​រម្ងាប់​ ​ដោយ​ប្រពៃ​ឡើយ​ ​យើង​ទាំងឡាយ​ ​នឹង​មិន​ប្រគល់​អធិករណ៍​នេះ​ ​ឲ្យ​លោក​មាន​អាយុ​ទាំងឡាយ​ទេ​ ​យើង​ទាំងឡាយ​ ​នឹងជា​ម្ចាស់​អធិករណ៍​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ពួក​ភិក្ខុ​ ​ជា​អាគន្តុកៈ​ ​ធ្វើ​សេចក្តី​កំណត់​ ​ឲ្យ​ស្រួលបួល​យ៉ាងនេះ​ ​រួចហើយ​ ​សឹម​ប្រគល់​អធិករណ៍​នោះ​ ​ដល់​ពួក​ភិក្ខុ​ជា​ម្ចាស់​វត្ត​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នោះ​ ​អាច​នឹង​រម្ងាប់​អធិករណ៍​នោះ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ទើប​តថាគត​ ​ហៅថា​ ​អធិករណ៍​ ​រម្ងាប់​បាន​ដោយ​ស្រួល​ល្អ​។​ ​អធិករណ៍​នោះ​ ​រម្ងាប់​បាន​ដោយ​អ្វី​។​ ​រម្ងាប់​បាន​ដោ​យស​ម្មុ​ខា​វិន័យ​។​ ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​ ​មាន​អង្គ​ដូចម្តេច​ខ្លះ​។​ ​ការ​ចំពោះមុខ​សង្ឃ​ ​ការ​ចំពោះមុខ​ធម៌​ ​ការ​ចំពោះមុខ​វិន័យ​ ​ការ​ចំពោះមុខ​បុគ្គល​ ​(​ជា​អង្គ​ ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​)​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អធិករណ៍​រម្ងាប់​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​អ្នកធ្វើ​ត្រឡប់​សើរើ​ឡើងវិញ​ ​ត្រូវ​ឧក្កោដ​នក​បាចិត្តិយៈ​។​ ​ភិក្ខុ​អ្នកឲ្យ​ឆន្ទៈ​ហើយ​ ​ត្រឡប់​តិះដៀល​ ​ត្រូវ​ខីយ​នក​បាចិត្តិយៈ​។​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636799808291631516
ទៅកាន់ទំព័រ៖