ព្រះត្រៃបិដក ភាគ ១០

តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​សាស្តា​ ​យ៉ាងនេះ​ ​ទើប​អធិករណ៍​នេះ​ ​រម្ងាប់​បាន​ដោយ​ស្រួល​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​បាន​ទៅកាន់​អាវាស​នោះ​ ​ហើយ​និយាយ​ពាក្យ​នុ៎ះ​ ​នឹង​ព្រះ​ថេរៈ​នោះ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​អធិករណ៍​នេះ​ ​កើត​ប្រាកដ​យ៉ាងនេះ​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​យើងខ្ញុំ​សូម​អង្វរ​ ​សូម​ព្រះ​ថេរៈ​រម្ងាប់​អធិករណ៍​នេះ​ ​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​សាស្តា​ ​ដោយ​ទំនង​ដែល​អធិករណ៍​នេះ​ ​គប្បី​រម្ងាប់​បាន​ដោយ​ស្រួល​។​ ​គ្រានោះ​ឯង​ ​ព្រះ​ថេរៈ​នោះ​ ​ក៏បាន​រម្ងាប់​អធិករណ៍​នោះ​ ​តាម​ទំនង​ ​ដែល​អធិករណ៍​រម្ងាប់​ទៅ​ដោយ​ស្រួល​ ​ដូចជា​អធិករណ៍​ ​ដែល​សង្ឃ​បាន​រម្ងាប់​ហើយ​ ​ក្នុង​ក្រុង​សាវត្ថី​ ​ដូចជា​អធិករណ៍​ ​ដែល​ព្រះ​ថេរៈ​ច្រើន​អង្គ​ ​បាន​រម្ងាប់​ហើយ​ ​ដូចជា​អធិករណ៍​ ​ដែល​ព្រះ​ថេរៈ​ទាំងឡាយ​បី​អង្គ​ ​បាន​រម្ងាប់​ហើយ​ ​ដូចជា​អធិករណ៍​ ​ដែល​ព្រះ​ថេរៈ​ទាំងឡាយ​ពីរ​អង្គ​ ​បាន​រម្ងាប់​ហើយ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​នៅតែ​មិន​ត្រេកអរ​ ​ដោយ​ការ​រម្ងាប់​អធិករណ៍​ ​របស់​សង្ឃ​ ​ក្នុង​ក្រុង​សាវត្ថី​ ​មិន​ត្រេកអរ​ ​ដោយ​ការ​រម្ងាប់​អធិករណ៍​ ​របស់​ព្រះ​ថេរ​ទាំងឡាយ​ច្រើន​អង្គ​ ​មិន​ត្រេកអរ​ ​ដោយ​ការ​រម្ងាប់​អធិករណ៍​ ​របស់​ព្រះ​ថេរៈ​ទាំងឡាយ​បី​អង្គ​ ​មិន​ត្រេកអរ​ ​ដោយ​ការ​រម្ងាប់​អធិករណ៍​ ​របស់​ព្រះ​ថេរៈ​ទាំងឡាយ​ពីរ​អង្គ​ ​មិន​ត្រេកអរ​ ​ដោយ​ការ​រម្ងាប់​អធិករណ៍​ ​របស់​ព្រះ​ថេរៈ​មួយ​អង្គ​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636799811330425325
ទៅកាន់ទំព័រ៖