ព្រះត្រៃបិដក ភាគ ១០០

 [១០៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​បំប្រួញ។ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ បណ្ឌិត គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ អនុលោម។


 [១០៦] ធម៌​ជាហេតុ​ក្តី ប្រកបដោយ​ហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អទោសៈ និង​អមោហៈ អាស្រ័យ​នូវ​អលោភៈ។ បណ្ឌិត គប្បី​ចង​ជា​ចក្កៈ​ចុះ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ វារៈ៩ ចប់​បរិបូណ៌។ ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩។ ព្រោះ​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩។ ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១០៧] ធម៌​ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​សម្បយុត្ត​កចេតនា អាស្រ័យ​នូវ​ហេតុ។ ធម៌​ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 637830395381638163
ទៅកាន់ទំព័រ៖