ព្រះត្រៃបិដក ភាគ ១០០
គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុផង ប្រកបដោយហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវហេតុផង នូវពួកសម្បយុត្តកក្ខន្ធផង។ ព្រោះនវិបាកប្បច្ច័យ និងនវិប្បយុត្តប្បច្ច័យ។
[១០៨] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[១០៩] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ… ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
ID: 637830395706277114
ទៅកាន់ទំព័រ៖