ព្រះត្រៃបិដក ភាគ ១០០
គឺអលោភៈ ជាបច្ច័យនៃអទោសៈ និងអមោហៈផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយហេតុប្បច្ច័យ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[១១២] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ដោយអារម្មណប្បច្ច័យ គឺពួកហេតុ កើតឡើង ព្រោះប្រារព្ធនូវហេតុ។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយហេតុ តែមិនមែនជាហេតុ កើតឡើង ព្រោះប្រារព្ធនូវហេតុ។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ដោយអារម្មណប្បច្ច័យ គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវហេតុ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សីល… ឧបោសថកម្ម… ពិចារណានូវកុសលនោះ ពិចារណានូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន ពិចារណានូវឈាន ពួកព្រះអរិយៈ ចេញអំពីមគ្គ ពិចារណានូវមគ្គ ពិចារណានូវផល ពិចារណានូវពួកកិលេស ដែលលះបង់ហើយ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ
ID: 637830396216886596
ទៅកាន់ទំព័រ៖