ព្រះត្រៃបិដក ភាគ ១០០

ដឹង​នូវ​ពួក​កិលេស ដែល​សន្សំ​ហើយ ក្នុង​កាលមុន នូវ​ពួក​ខន្ធ​ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ថា​មិន​ទៀង​… ទោមនស្ស កើតឡើង បុគ្គល​ដឹង​នូវ​ចិត្ត​របស់​បុគ្គល អ្នក​ព្រមព្រៀង​ដោយចិត្ត ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ ជា​បច្ច័យ​នៃ​នេវ​សញ្ញា​នា​សញ្ញា​តនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ខន្ធ​ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​ទាន​… ដំណើរ​ទី១ មិន​មាន​ផ្សេងគ្នា​ទេ។ ធម៌​ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ទាំង​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​ទាន​… ដំណើរ​ទី១ យ៉ាងណា (ដំណើរ​ទី២) ក៏​មិន​ផ្សេងគ្នា យ៉ាងនោះ​ដែរ។ ធម៌​ជាហេតុ​ក្តី ប្រកបដោយ​ហេតុ​ក្តី ទាំង​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 637830396379952464
ទៅកាន់ទំព័រ៖