ព្រះត្រៃបិដក ភាគ ១០០

និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ខន្ធ​ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ កើតឡើង ព្រោះ​ធ្វើ​នូវ​ហេតុ​ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ជាហេតុ​ក្តី ប្រកបដោយ​ហេតុ​ក្តី ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ធម៌​ជាហេតុ​ក្តី ប្រកបដោយ​ហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ទាំង​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ហេតុ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ធ្វើ​នូវ​ហេតុ​ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ជាហេតុ​ក្តី ប្រកបដោយ​ហេតុ​ក្តី ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ហេតុ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ឲ្យ​ទាន សីល​… ធ្វើ​ឧបោសថកម្ម ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ក្នុង​កាលមុន​… ចេញ​អំពី​ឈាន ធ្វើ​នូវ​ឈាន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ធ្វើ​នូវ​មគ្គ ឲ្យ​ជាទី​គោរព​… ធ្វើ​នូវ​ផល ឲ្យ​ជាទី​គោរព
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 637830396749679170
ទៅកាន់ទំព័រ៖