ព្រះត្រៃបិដក ភាគ ១០០
ហើយពិចារណា បុគ្គលធ្វើនូវពួកខន្ធ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន… ដូចដំណើរទី១ដែរ។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកហេតុ ដោយអធិបតិប្បច្ច័យ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន… ដូចដំណើរទី១ដែរ។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកហេតុផង ដោយអធិបតិប្បច្ច័យ។
ID: 637830396977758210
ទៅកាន់ទំព័រ៖