ព្រះត្រៃបិដក ភាគ ១០០

ធម៌​ជាហេតុ​ក្តី ប្រកបដោយ​ហេតុ​ក្តី ទាំង​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ហេតុ កើតឡើង ព្រោះ​ធ្វើ​នូវ​ហេតុ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ឲ្យ​ជាទី​គោរព។ ធម៌​ជាហេតុ​ក្តី ប្រកបដោយ​ហេតុ​ក្តី ទាំង​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ នៃ​ធម៌​ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ខន្ធ​ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ កើតឡើង ព្រោះ​ធ្វើ​នូវ​ហេតុ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ឲ្យ​ជាទី​គោរព។ ធម៌​ជាហេតុ​ក្តី ប្រកបដោយ​ហេតុ​ក្តី ទាំង​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ទាំង​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ហេតុ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ធ្វើ​នូវ​ហេតុ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ឲ្យ​ជាទី​គោរព។
 [១១៤] ធម៌​ជាហេតុ​ក្តី ប្រកបដោយ​ហេតុ​ក្តី ជា​បច្ច័យ នៃ​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ហេ​តុ​មុនៗ ជា​បច្ច័យ​នៃ​ពួក​ហេ​តុ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 637830397213298098
ទៅកាន់ទំព័រ៖