ព្រះត្រៃបិដក ភាគ ១០០

ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ២។ សេចក្តី​បំប្រួញ។… ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២។ សេចក្តី​បំប្រួញ។… ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។

ចប់ បច្ច​នី​យានុ​លោម។


ឯសហជាត​វារៈ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ បច្ចយ​វារៈ និង​និស្សយ​វារៈ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ កាល​ពួក​មហាភូត សម្រេច​ហើយ បណ្ឌិត គប្បី​ធ្វើ​បញ្ហា​ថា (ពួក​ខន្ធ) ពឹងផ្អែក​នឹង​វត្ថុ ឯអាយ​តនៈ៥ បាន​ក្នុង​អនុលោម និង​បច្ច​នីយៈ យ៉ាងណា បណ្ឌិត​គប្បី​ធ្វើ (បញ្ហា) យ៉ាងនោះ​ដែរ។ សំសដ្ឋ​វារៈ និង​សម្បយុត្ត​វារៈ ចប់​បរិបូណ៌​ហើយ រូប​មិន​មាន​ទេ មានតែ​អរូប​ម្យ៉ាង។

បញ្ហា​វារៈ


 [១៧] ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ គឺ​អលោភៈ ជា​បច្ច័យ​នៃ​អទោសៈ និង​អមោហៈ ដោយហេតុ​ប្ប​ច្ច័​យ។ បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 637830307007933090
ទៅកាន់ទំព័រ៖