ព្រះត្រៃបិដក ភាគ ១០០
ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃពួកហេតុក្រោយៗផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ។ មូលកធម៌ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុក្តី វារៈ៣ក្តី ដូចគ្នានឹងវារៈ១ដែរ។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ដោយអនន្តរប្បច្ច័យ គឺពួកហេតុមុនៗក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួកហេតុក្រោយៗ ដោយអនន្តរប្បច្ច័យ។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ដោយអនន្តរប្បច្ច័យ
ID: 637830397587025070
ទៅកាន់ទំព័រ៖