ព្រះត្រៃបិដក ភាគ ១០០

គឺ​ពួក​ហេ​តុ​មុនៗក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ធម៌​ជាហេតុ​ក្តី ប្រកបដោយ​ហេតុ​ក្តី ទាំង​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ដែល​ប្រកបដោយ​ហេតុ​ផង ទាំង​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ហេ​តុ​មុនៗក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ជា​បច្ច័យ​នៃ​ពួក​ហេ​តុ​ក្រោយៗផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [១១៥] ធម៌​ជាហេតុ​ក្តី ប្រកបដោយ​ហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ដោយ​សហជាត​ប្ប​ច្ច័​យ… ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​វារៈ៣ក្តី ពួក​បច្ច័យ​ក្តី ដូច​ហេតុ​ប្ប​ច្ច័​យ ក្នុង​បដិ​ច្ច​វារៈ​ដែរ។
 [១១៦] ធម៌​ជាហេតុ​ក្តី ប្រកបដោយ​ហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​ពួក​ហេតុ ជា​បច្ច័យ​នៃ​ពួក​ហេតុ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637830397894386302
ទៅកាន់ទំព័រ៖