ព្រះត្រៃបិដក ភាគ ១០០

ពួក​ហេតុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ពួក​ហេតុ ជា​បច្ច័យ​នៃ​ពួក​ហេតុ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ពួក​មូល​នៃ​ពួក​ប្រស្នា​ទាំងពីរ​នេះ បណ្ឌិត​គប្បី​សួរ​ចុះ។ ធម៌​ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ហើយ​ឲ្យ​ទាន។បេ។ ញ៉ាំង​សមាបត្តិ ឲ្យ​កើតឡើង ដំឡើង​មានះ ប្រកាន់​នូវ​ទិដ្ឋិ នូវ​សីល​…។បេ។ អាស្រ័យ​នូវ​សេចក្តី​ប្រាថ្នា ហើយ​ឲ្យ​ទាន។បេ។ បំបែក​សង្ឃ សទ្ធា។បេ។ សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​សទ្ធា។បេ។ នៃ​សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ប្រស្នា​ទាំងពីរ​ដ៏​សេស បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​តាម​ហេតុនេះ ក្នុង​មូល​កៈ ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ​ចុះ។ ធម៌​ជាហេតុ​ក្តី ប្រកបដោយ​ហេតុ​ក្តី ទាំង​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 637830398074695852
ទៅកាន់ទំព័រ៖