ព្រះត្រៃបិដក ភាគ ១០០
ឯបកតូបនិស្ស័យ គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួកហេតុ ដោយឧបនិស្សយប្បច្ច័យ មូលទាំង២ បណ្ឌិតគប្បីសួរចុះ។ ពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួកខន្ធដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ដោយឧបនិស្សយប្បច្ច័យ។ បណ្ឌិតគប្បីសួរនូវមូលផងចុះ។ ពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួកហេតុផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយឧបនិស្សយប្បច្ច័យ។
[១១៧] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ដោយអាសេវនប្បច្ច័យ គឺដូចជាអនន្តរប្បច្ច័យដែរ។
[១១៨] ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ដោយកម្មប្បច្ច័យ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃធម៌
ID: 637830398372051137
ទៅកាន់ទំព័រ៖