ព្រះត្រៃបិដក ភាគ ១០០
ជាហេតុផង ប្រកបដោយហេតុផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកហេតុ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃពួកវិបាកហេតុ ដោយកម្មប្បច្ច័យ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកហេតុផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យ នៃពួកវិបាកក្ខន្ធផង នៃពួកហេតុផង ដោយកម្មប្បច្ច័យ។
[១១៩] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ដោយវិបាកប្បច្ច័យ គឺអលោភៈជាវិបាក ជាបច្ច័យនៃអទោសៈ និងអមោហៈ ដោយវិបាកប្បច្ច័យ អលោភៈ ក្នុងខណៈនៃបដិសន្ធិ…។ ព្រោះហេតុប្បច្ច័យយ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះចុះ។ បណ្ឌិតគប្បីកំណត់ថា វិបាកប្បច្ច័យ មានវារៈ៩។
ID: 637830398589691738
ទៅកាន់ទំព័រ៖