ព្រះត្រៃបិដក ភាគ ១០០
ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[១២៦] ក្នុងនហេតុប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[១២៧] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។… ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៣ ក្នុងនមគ្គប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[១២៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៣
ID: 637830399652982347
ទៅកាន់ទំព័រ៖