ព្រះត្រៃបិដក ភាគ ១០០

លោភៈ ជា​បច្ច័យ​នៃ​មោហៈ ដោយហេតុ​ប្ប​ច្ច័​យ ទោសៈ ជា​បច្ច័យ​នៃ​មោហៈ ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​អលោភៈ ជា​បច្ច័យ​នៃ​អទោសៈ​ផង អមោហៈ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ បណ្ឌិត គប្បី​ចង​ជា​ចក្កៈ​ចុះ។ លោភៈ (ជា​បច្ច័យ) នៃ​មោហៈ។បេ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។
 [១៨] ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ប្រារព្ធ​នូវ​ហេតុ ទើប​កើតឡើង។ ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មិនមែន​ជាហេតុ ប្រារព្ធ​នូវ​ហេតុ ទើប​កើតឡើង។ ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ប្រារព្ធ​នូវ​ហេតុ ទើប​កើតឡើង។ ធម៌​មិនមែន​ជាហេតុ
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637830307254540701
ទៅកាន់ទំព័រ៖