ព្រះត្រៃបិដក ភាគ ១០០
ហេតុចេវសហេតុកទុកៈយ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ មិនមានការធ្វើផ្សេងៗគ្នាឡើយ។
ចប់ ហេតុហេតុសម្បយុត្តទុកៈ។
នហេតុសហេតុកទុកៈ
[១៣០] ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ នូវខន្ធ២… ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុក្តី ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុក្តី អាស្រ័យនូវធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ នូវខន្ធ២…
ID: 637830400207838201
ទៅកាន់ទំព័រ៖