ព្រះត្រៃបិដក ភាគ ១០០

ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​ផង មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​ផង នូវ​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​ក្តី ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​ផង មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​ផង នូវ​វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២… កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​ផង នូវ​ពួក​មហាភូត​ផង។
 [១៣១] ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ នូវ​ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ទើប​កើតឡើង
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 637830400614896376
ទៅកាន់ទំព័រ៖