ព្រះត្រៃបិដក ភាគ ១០០

ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ខន្ធ១ ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ​… ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​ផង មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​ផង នូវ​វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២…។ សេចក្តី​បំប្រួញ។ បណ្ឌិត​គប្បី​ចែក​យ៉ាងនេះ​ចុះ។
 [១៣២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​បំប្រួញ។ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 637830400834728501
ទៅកាន់ទំព័រ៖