ព្រះត្រៃបិដក ភាគ ១០០

ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ពិចារណា​នូវ​កុសល​នោះ ពិចារណា​នូវ​កុសល​ទាំងឡាយ ដែល​សន្សំ​ល្អ​ហើយ ក្នុង​កាលមុន ចេញ​អំពី​ឈាន ពិចារណា​នូវ​ឈាន ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ពិចារណា​នូវ​មគ្គ និង​ផល​… នូវ​និព្វាន​… និព្វាន ជា​បច្ច័យ​នៃ​ការពិចារណា នូវ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ពួក​ហេតុ គឺ​កិលេស​ដែល​លះបង់​ហើយ ពួក​កិលេស​ដែល​សង្កត់សង្កិន​ហើយ​… ដឹង​នូវ​ពួក​កិលេស ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន នូវ​ចក្ខុ​…។បេ។ នូវ​វត្ថុ​… ឃើញច្បាស់​នូវ​ពួក​ខន្ធ​មិនមែន​ជាហេតុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន។បេ។ ទោមនស្ស​កើតឡើង ឃើញ​រូប​ដោយ​ទិព្វចក្ខុ ឮសំឡេង​ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ត​របស់​បុគ្គល អ្នក​ប្រកប​ដោយ​នហេតុ​ចិត្ត (ចិត្ត​មិនមែន​ជាហេតុ) ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតន​កិរិយា (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យត​នកិ​រិយា អា​កិ​ញ្ចញ្ញា​យត​នកិ​រិយា (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យត​នកិ​រិយា រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ។បេ។ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ខន្ធ​មិនមែន​ជាហេតុ
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637830307459275615
ទៅកាន់ទំព័រ៖