ព្រះត្រៃបិដក ភាគ ១០០

ពិចារណា​នូវ​កុសល​នោះ ពិចារណា​នូវ​ពួក​កុសល ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន នូវ​ឈាន​… ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ហើយ​ពិចារណា​នូវ​មគ្គ ពិចារណា​នូវ​ផល នូវ​ពួក​កិលេស ដែល​លះបង់​ហើយ​… នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ​… ក្នុង​កាលមុន​… នូវ​ពួក​ខន្ធ​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ថា​មិន​ទៀង​… ទោមនស្ស​ក៏​កើតឡើង កាល​កុសល និង​អកុសល​រលត់​ហើយ វិបាក​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ក៏​កើតឡើង ព្រោះ​កុសល និង​អកុសល​នោះ​ជា​អារម្មណ៍ បុគ្គល​ដឹង​នូវ​ចិត្ត​របស់​បុគ្គល អ្នក​ប្រកប​ដោយ​នហេតុ​កចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ពួក​ខន្ធ​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ខន្ធ​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ។ ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ពួក​ខន្ធ​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ថា​មិន​ទៀង​… ទោមនស្ស​ក៏​កើតឡើង
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637830402983293037
ទៅកាន់ទំព័រ៖