ព្រះត្រៃបិដក ភាគ ១០០
កាលកុសល និងអកុសល រលត់ហើយ វិបាកមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ក៏កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍ ពួកខន្ធមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធដែលមិនមែនជាហេតុ តែប្រកបដោយហេតុ។ ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យ នៃធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយអារម្មណប្បច្ច័យ គឺព្រះនិព្វាន ជាបច្ច័យនៃការពិចារណា ដោយអារម្មណប្បច្ច័យ នូវចក្ខុ… នូវវត្ថុ… នូវពួកខន្ធមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ថាមិនទៀង… ទោមនស្សក៏កើតឡើង កាលកុសល និងអកុសលរលត់ហើយ វិបាកមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ក៏កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ ពួកខន្ធមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ។ ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវព្រះនិពា្វន ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ នូវចក្ខុ… នូវវត្ថុ…
ID: 637830403151702831
ទៅកាន់ទំព័រ៖