ព្រះត្រៃបិដក ភាគ ១០០
បានដល់អារម្មណាធិបតិ គឺពួកព្រះអរិយៈ ធ្វើនូវព្រះនិពា្វន ឲ្យជាទីគោរព ហើយពិចារណា ឯព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ… នូវវត្ថុ… បុគ្គលធ្វើនូវពួកខន្ធ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។
[១៤៧] ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ សេចក្តីបំប្រួញ នេវសញ្ញានាសញ្ញាយតនៈ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃការពិចារណា ភវង្គៈ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ
ID: 637830403740662693
ទៅកាន់ទំព័រ៖