ព្រះត្រៃបិដក ភាគ ១០០
(ជាបច្ច័យ) នៃភវង្គៈ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ពួកខន្ធដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃវុដ្ឋានៈ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយអនន្តរប្បច្ច័យ ការពិចារណា ជាបច្ច័យនៃពួកបញ្ចវិញ្ញាណ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយអនន្តរប្បច្ច័យ ការពិចារណា ជាបច្ច័យនៃពួកខន្ធ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃវុដ្ឋានៈ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយអនន្តរប្បច្ច័យ។
ID: 637830403904228447
ទៅកាន់ទំព័រ៖