ព្រះត្រៃបិដក ភាគ ១០០
[១៤៨] ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយសមនន្តរប្បច្ច័យ។ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺតំណមិនមានក្នុងទីនេះទេ មានតែប្រស្នា៧ប្រការ។ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺមានប្រស្នា៦។ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺមានតែបវត្តិប្បដិសន្ធិ និងប្រស្នា៧ តំណ មិនមានក្នុងទីនេះ។
[១៤៩] ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យទាន សេចក្តីបំប្រួញ ដំឡើងមានះ ប្រកាន់ទិដ្ឋិ នូវសីល…។បេ។ បុគ្គលអាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន។បេ។ បំបែកសង្ឃ សទ្ធា។បេ។ សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា។បេ។ នៃសេចក្តីប្រាថ្នា មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺសទ្ធា
ID: 637830404129163113
ទៅកាន់ទំព័រ៖