ព្រះត្រៃបិដក ភាគ ១០០

ជា​បច្ច័យ​នៃ​កាយិកសុខ និង​កាយិកទុក្ខ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ សីល។បេ។ សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​កាយិកសុខ និង​កាយិកទុក្ខ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ សទ្ធា។បេ។ សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​កាយិកសុខ និង​កាយិកទុក្ខ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​កាយិកសុខ ជា​បច្ច័យ​នៃ​កាយិកសុខ និង​កាយិកទុក្ខ ដោយ​ឧបនិស្ស័យ​ប្ប​ច្ច័​យ កាយិកទុក្ខ​… រដូវ​… ភោជន​… សេនាសនៈ ជា​បច្ច័យ​នៃ​កាយិកសុខ កាយិកទុក្ខ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ កាយិកសុខ កាយិកទុក្ខ រដូវ ភោជន សេនាសនៈ ជា​បច្ច័យ​នៃ​កាយិកសុខ និង​កាយិកទុក្ខ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637830405990678529
ទៅកាន់ទំព័រ៖