ព្រះត្រៃបិដក ភាគ ១០០
គឺបុគ្គលអាស្រ័យនូវកាយិកសុខ ហើយឲ្យទាន។បេ។ បំបែកសង្ឃ កាយិកទុក្ខ… រដូវ… ភោជន… បុគ្គលអាស្រ័យនូវសេនាសនៈ ហើយឲ្យទាន។បេ។ បំបែកសង្ឃ កាយិកសុខ។បេ។ សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃសេចក្តីប្រាថ្នា ដោយឧបនិស្ស័យប្បច្ច័យ។
[១៥០] ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ… នូវវត្ថុ ថាមិនទៀង ទោមនស្សកើតឡើង កាលកុសល និងអកុសលរលត់ហើយ វិបាក ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ក៏កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុជាបច្ច័យនៃពួកខន្ធ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយបុរេជាតប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត
ID: 637830406216223363
ទៅកាន់ទំព័រ៖