ព្រះត្រៃបិដក ភាគ ១០០
គឺនូវចក្ខុ… នូវវត្ថុ ថាមិនទៀង… ទោមនស្សកើតឡើង កាលកុសល និងអកុសល រលត់ហើយ វិបាក ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ក៏កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍ បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយបុរេជាតប្បច្ច័យ។
[១៥១] ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យ នៃធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយបច្ឆាជាតប្បច្ច័យ គឺពួកខន្ធដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយបច្ឆាជាតប្បច្ច័យ គឺពួកខន្ធដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យ នៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[១៥២] ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយអាសេវនប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ
ID: 637830406450545909
ទៅកាន់ទំព័រ៖