ព្រះត្រៃបិដក ភាគ ១០០

ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគត​សញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​ទាន​… ការពិចារណា គឺ​ដំណើរ​ទី១ មិន​មាន​ទេ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ។បេ។ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ ពាក្យ​ដូច្នេះ​នេះ មិន​មាន​ទេ។ ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​ទាន សីល​… ឧបោសថកម្ម​… ពិចារណា​នូវ​កុសល​នោះ ពួក​ហេតុ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ប្រារព្ធ​នូវ​អំពើនោះ ទើប​កើតឡើង។ បុគ្គល​អ្នក​ឋិតនៅ​ក្នុង​កុសល​កម្ម​នោះៗ គប្បី​ធ្វើ​ធម៌​នេះ ឲ្យ​ដូចគ្នានឹង​ដំណើរ​ទី២ដែរ។ ពួក​ធម៌​ជាហេតុ​ក្តី ពួក​ធម៌​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ប្រារព្ធ​នូវ​ហេតុ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ទើប​កើតឡើង។ ពួក​ធម៌​ជាហេតុ​ក្តី ពួក​ធម៌​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មិនមែន​ជាហេតុ ប្រារព្ធ​នូវ​ហេតុ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ទើប​កើតឡើង។ ពួក​ធម៌​ជាហេតុ​ក្តី ពួក​ធម៌​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 637830307638849736
ទៅកាន់ទំព័រ៖